ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆេះទីតាំងសួនកម្សាន្តដាក់របស់ក្មេងៗលេងជាច្រើកន្លែងនៅជាប់វិមានឯករាជ្យទាំងកណ្តាលយប់ដោយពុំទាន់ដឹងអំពីមូលហេតុ

(ឧត្តរមានជ័យ)ទីតាំងសួនកម្សាន្តដាក់របស់ ក្មេងតូចៗសម្រាប់ជិះលេងត្រូវបានអគ្គិភ័យឆាបឆេះ អស់ជាច្រើនកន្លែងដោយពុំទាន់ដឹងអំពីមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើង នៅយប់ម្សិលមិញនេះតែម្តង ដែលស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ គិតមកត្រឹមថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤នេះអាជ្ញាធរនឹងសមត្ថកិច្ចពុំទាន់មានតម្រុយណាមួយអំពីការឆេះបាននៅឡើយទេ។

បើតាមប្រភពចេញពីកន្លែងកើតហេតុបានដឹងនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ថា ករណីអគ្គិភ័យឆាបឆេះ ទីតាំងសួនកម្សាន្ត នេះផងដែរ បើតាមគាត់ដឹងច្បាស់ មូលហេតុអាចមកពីមានជនមិនស្គាល់មុខ លួចដុតហើយទើបបានជាហេតុការបែបនេះពីព្រោះថាទីតាំងកន្លែងកម្សាន្តខាងលើពុំមានសំរាមឬក៏ ខ្សែ ឆ្វែងឆ្វាត់គួរឲ្យឆ្លងចរន្តខ្សែភ្លើងអ្វីនោះដែរ ទាល់តែមានមនុស្សដុត។

ប្រភពដដែលបានបញ្ជាក់នឹងអះអាងបន្តថា ចំពោះទីតាំង សួនកម្សាន្តដាក់របស់ក្មេងលេងនេះផងដែរ គឺបានរៀបចំកសាងដោយរដ្ឋបាលខេត្ត តាំងពីជំនាន់ ឯកឧត្តមបុិចសុឃិនអតីត អភិបាលខេត្ត ចាប់ពីមានសួនច្បាររាប់សិបឆ្នាំមកហើយ ពុំដែលមានករណីអគ្គិភ័យឆាបឆេះ បែបនេញទេ ទើបតែក្នុងអំឡុងយប់ម្សិលមិញនេះក៏មាន ហេតុការណ៍ ដោយជនមិនស្គាល់មុខលួចដុត តែម្ដង។

គួររំលឹកថា ចំពោះទីតាំងសួនកម្សាន្តដាក់នៅម្ដុំសួនច្បារជាប់នឹងវិមានឯករាជ្យនេះដែរ មានកន្លែងលេងជាច្រើនដូចជាកន្លែង ដូចជា ជិះស្គី តោង រទេះភ្លើង ផ្ទះវិល និងរបស់របរ សម្រាប់កុមារក្មេងតូចៗលេងជាច្រើនថែមទៀត ។

សូមបញ្ជាក់ផងដែរថា ចំពោះជុំវិញករណី អគ្គិភ័យឆាបឆេះទីតាំងសួនកម្សាន្តជាទីកន្លែងក្មេងលេងកម្សាន្តនេះផងដែរ ក្រុមការងារព័ត៌មានយើងពុំអាចសុំការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចឲ្យបានសុីជំរៅដឹងច្បាស់លាស់ឲ្យបានជាក់លាក់អំពីមូលហេតុនៃការឆេះនេះបានទេគិតត្រឹមរសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ នេះ។

Leave a Reply

Your email address will not be published.