ព្រះសីហនុ៖ សម្រាប់ដើមឈើលម្អរតាមដងផ្លូវទាំង៣៧ខ្សែរក្នុងក្រុងព្រះសីហនុ មានចំនួន ប្រមាណជិត១ម៉ឺន៣ពាន់ដើម បើគិតតាំងពីឆ្នាំ២០២៣មកទល់ ហ្នឹងពេលនេះគឺមិនមានរន្ធ ដៅមួយណាគ្មានដើមឈើនោះទេ ព្រោះមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ខ្ពស់ពី ប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការខិត ខំប្រឹងប្រែងពីថ្នាក់ ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រួមទាំងក្រុមការងារថែរក្សា ដាំដុះបន្ថែម ទៀតទើបដើមឈើទាំងនោះមិនមានភាពស្វិតស្រពោន ឬគ្មានជីវិតនោះទេ ហើយថែមទាំងលូត លាស់បានល្អមកដល់សព្វថ្ងៃថែមទៀតផង ដែលធ្វើឲ្យទីក្រុងព្រះសីហនុ មានសោភ័ណ្ឌភាពកាន់តែស្រស់ស្អាត និងខ្យល់បរិយាកាសល្អ ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងវេលាដែលលោកប្រធានមន្ទីរ ចុះពិនិត្យ ក្រុមការងារជីករន្ធដៅ ដីសម្រាប់ដាំ ដើមឈើលម្អរ តាមដ ងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមពីចំនុចរង្វង់មូលនាគខៀវ (ប្រលានយន្តងអន្តរជាតិខេត្តព្រះសីហនុ) រហូតទៅដល់ច្រកទ្វាទី១ នៃកំពង់ផែស្វាយ័តក្រុងព្រះសីហនុ មានចំនួនជិ ត៧ពាន់ ដើម ដែលលោកបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ថែមថា សកម្មភាព ជីករន្ធដៅ នារសៀលនេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោយលោក គង់ វិតាណៈ អភិបាលរង លោកបានបន្តថា ជំហានទី១ ដើមឈើជាង៣ពាន់ដើមនឹងត្រូវបើកយុទ្ធនាការដាំនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ ហើយទាំងនេះជាគិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្រោមប្រធានបទ “ដាំក្ងោកសម្ព័នមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៤ ទិសប្រាសាទ ព្រះវិហា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ”។
ក្នុងឱកាសនេះលោកប្រធានមន្ទីរ មានការសំណូមពរ និងអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋដែលរស់នៅអមតាមដងផ្លូវនៅក្នុងក្រុងព្រសីហនុ សូមនាំគ្នាចូលរួមថែរក្សាកូន ឈើនៅមុខផ្ទះ ដោយកុំយកសំរាម កាកសំណល់ផ្សេងៗមានជាតិប្រេង ខ្លាញ់ដែលបង្កឲ្យកូន ឈើរបស់ យើងស្អុយគល់ រលួយឬស ធ្វើឲ្យមិនមានការលូតលាស់បានល្អ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព ដូចនេះសូមរួមថែរទាំទាំងអស់គ្នា ដើម្បី ឲ្យទីក្រុងព្រះសីហនុរបស់យើងទៅថ្ងៃមុខមានភាពស្រស់បំព្រងដោយធម្មជាតិ ៕